អភិបាលស្រុកជលគិរី ចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៥ និងកំណត់ទិសដៅអនុវត្តបន្ត

អភិបាលស្រុកជលគិរី ចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៥ និងកំណត់ទិសដៅអនុវត្តបន្ត

 

រដ្ឋបាលស្រុកជលគិរី បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលសកម្មភាពការងាររបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកជលគិរី ប្រចាំឆ្នាំ២០២៥ និងកំណត់ទិសដៅអនុវត្តបន្ត ដើម្បីពិនិត្យ វាយតម្លៃ និងពង្រឹងប្រសិទ្ធភាពការដោះស្រាយបញ្ហាប្រឈម សំណើ និងសំណូមពររបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។

 

ក្នុងកិច្ចប្រជុំនេះ លោក ដូវ គឹមស៊ីន អភិបាលស្រុកជលគិរី និងជាអនុប្រធានអចិន្រ្តៃយ៍នៃក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក បានចូលរួមយ៉ាងសកម្ម និងបានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់រដ្ឋបាលស្រុក ក្នុងការសហការជាមួយក្រុមការងារក្រសួង អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងមូលដ្ឋានឃុំ ដើម្បីឆ្លើយតបសំណើសំណូមពររបស់ប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា ប្រកបដោយប្រសិទ្ធភាព និងតម្លាភាព។

ជាសរុប កិច្ចប្រជុំបានពិនិត្យលើបញ្ហា និងសំណើសំណូមពរចំនួន ៤៤ករណី ក្នុងនោះមាន សំណើ/សំណូមពរ ៤២ករណី ដែលបានដោះស្រាយក្នុងវេទិកា ១៣ករណី កំពុងដោះស្រាយនៅថ្នាក់ឃុំ ស្រុក និងខេត្ត ២០ករណី និងស្នើសុំដោះស្រាយបន្តទៅថ្នាក់ជាតិ ៩ករណី។ ចំណែក បញ្ហាប្រឈម ២ករណី ត្រូវបានដោះស្រាយរួចរាល់ក្នុងវេទិកាទាំងអស់។

 

កិច្ចប្រជុំបូកសរុបនេះ ប្រព្រឹត្តទៅក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុក ពញ្ញា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកជលគិរី ដោយមានការចូលរួមពី ឯកឧត្តម លាង សេង និង ឯកឧត្តម គឹម វាសនា អនុរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ ព្រមទាំងក្រុមការងារក្រសួង អាជ្ញាធរមូលដ្ឋាន និងតំណាងមន្ទីរជំនាញជុំវិញខេត្ត។

 

កិច្ចប្រជុំមានអ្នកចូលរួមសរុបចំនួន ៨៦នាក់ ក្នុងនោះស្រី ៤នាក់ រួមមាន អភិបាល និងអភិបាលរងស្រុក សមាជិកក្រុមការងារក្រសួងអភិវឌ្ឍន៍ជនបទ មេឃុំ និងស្មៀនឃុំទាំង ៥ឃុំ ប្រធាន និងអនុប្រធានអង្គភាពក្នុងរចនាសម្ព័ន្ធស្រុក ព្រមទាំងកងកម្លាំងប្រដាប់អាវុធទាំងបី។

 

ថ្ងៃពុធ ១១រោច ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦នេះ

 

👉ចង់ដឹង ពីព្រឹតិ្តការណ៍ថ្មីៗ សូមចុច Link ខាងក្រោម៖

📱Facebook https://www.facebook.com/share/16ptDfgmWD/

🌐Website http://yombuntongtvonline.com.kh

📱Telegram https://t.me/YOM070739366https://t.me/YOML3

📱Tik Tok https://www.tiktok.com/@yom.bunthong?_r=1&_t=ZS-91IwEZyGqvA

📱Youtube https://www.youtube.com/@Yombunthong

⭐️ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម លេខទូរស័ព្ទ៖ ០១២/០៧០ ៧៣៩ ៣៦៦

Leave a Reply

Your email address will not be published. Required fields are marked *