នាថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦នេះ រដ្ឋបាលខណ្ឌមានជ័យ បានចុះត្រួតពិនិត្យតាមទីតាំងអគារខុនដូ អាផាតមិន និងបុរីមួយចំនួន ក្នុងគោលដៅអនុវត្តប្រតិបត្តិការបោសសម្អាតទីតាំងសង្ស័យពាក់ព័ន្ធនឹងការប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) ក្នុងភូមិសាស្ត្រខណ្ឌមានជ័យ។

នាថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦នេះ រដ្ឋបាលខណ្ឌមានជ័យ បានចុះត្រួតពិនិត្យតាមទីតាំងអគារខុនដូ អាផាតមិន និងបុរីមួយចំនួន ក្នុងគោលដៅអនុវត្តប្រតិបត្តិការបោសសម្អាតទីតាំងសង្ស័យពាក់ព័ន្ធនឹងការប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) ក្នុងភូមិសាស្ត្រខណ្ឌមានជ័យ។

 

ប្រតិបត្តិការនេះ ដឹកនាំដោយ លោក សេង គន្ធ អភិបាលខណ្ឌមានជ័យ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌមានជ័យ ដោយមានការចូលរួមពីគណៈអភិបាលខណ្ឌ អធិការដ្ឋាននគរបាលខណ្ឌ កងរាជអាវុធហត្ថខណ្ឌ ការិយាល័យគ្រប់គ្រងជនបរទេស ការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី មន្ត្រីរដ្ឋបាលខណ្ឌ មន្ត្រីរដ្ឋបាលសង្កាត់ និងម្ចាស់ទីតាំងពាក់ព័ន្ធ។

 

ជាលទ្ធផល សមត្ថកិច្ចបានចុះត្រួតពិនិត្យសរុបចំនួន ០៨ ទីតាំង និងបានរកឃើញជនបរទេសស្នាក់នៅសរុបចំនួន ៨៣នាក់ ស្រី ១១នាក់ មាន ១១សញ្ជាតិ។ ក្រោយការត្រួតពិនិត្យ សមត្ថកិច្ចពុំបានរកឃើញពាក់ព័ន្ធនឹងសកម្មភាព ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) ឡើយ។

 

ក្នុងនោះ សមត្ថកិច្ចបានរកឃើញជនបរទេសមួយចំនួនពុំមានឯកសារស្នាក់នៅត្រឹមត្រូវតាមច្បាប់ សរុបចំនួន ៣៧នាក់ ស្រី ០៣នាក់ រួមមាន៖

 

នីហ្សេរីយ៉ា ២៨នាក់ (ស្រី ០១នាក់)

មីយ៉ាន់ម៉ា ០១នាក់

ប៉ាគីស្ថាន ០១នាក់

ណាយជេរីយ៉ា ០៣នាក់

ហ្គាណា ០២នាក់ (ស្រី ០១នាក់)

តូហ្គូ ០១នាក់

កាមេរូន ០១នាក់

យូហ្គាន់ដា ០១នាក់ (ស្រី ០១នាក់)

 

ជាលទ្ធផល សមត្ថកិច្ចបានបញ្ជូនជនបរទេសដែលពុំមានឯកសារស្នាក់នៅត្រឹមត្រូវទៅកាន់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបន្តចាត់ការតាមនីតិវិធីច្បាប់ និងបានអនុវត្តវិធានការផាកពិន័យចំពោះអ្នកពាក់ព័ន្ធ ស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។

 

រដ្ឋបាលខណ្ឌមានជ័យ ក្រោមការដឹកនាំរបស់ លោក សេង គន្ធ អភិបាលខណ្ឌមានជ័យ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌមានជ័យ នឹងបន្តដឹកនាំកម្លាំង និងមន្ត្រីជំនាញចុះត្រួតពិនិត្យជាប្រចាំនៅតាមមូលដ្ឋាន ដើម្បីទប់ស្កាត់ បង្ក្រាប និងលុបបំបាត់រាល់សកម្មភាពល្មើសច្បាប់គ្រប់ប្រភេទ ជាពិសេសបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) សំដៅធានាបាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

 

👉ចង់ដឹង ពីព្រឹតិ្តការណ៍ថ្មីៗ សូមចុច Link ខាងក្រោម៖

📱Facebook https://www.facebook.com/share/16ptDfgmWD/

🌐Website http://yombuntongtvonline.com.kh

📱Telegram https://t.me/YOM070739366https://t.me/YOML3

📱Tik Tok https://www.tiktok.com/@yom.bunthong?_r=1&_t=ZS-91IwEZyGqvA

📱Youtube https://www.youtube.com/@Yombunthong

⭐️ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម លេខទូរស័ព្ទ៖ ០១២/០៧០ ៧៣៩ ៣៦៦

0-0x0-0-0#
0-0x0-0-0#
0-0x0-0-0#

0-0x0-0-0#
0-0x0-0-0#

Leave a Reply

Your email address will not be published. Required fields are marked *