ពិធីបើកការដ្ឋានគម្រោងមូលនិធិអភិវឌ្ឍន៍សង្កាត់ ឆ្នាំ២០២៦ នៅសង្កាត់ចាក់អង្រែលើ

 

ពិធីបើកការដ្ឋានគម្រោងមូលនិធិអភិវឌ្ឍន៍សង្កាត់ ឆ្នាំ២០២៦ នៅសង្កាត់ចាក់អង្រែលើ

 

លោក សេង គន្ធ អភិបាល នៃគណៈអភិបាលខណ្ឌមានជ័យ បានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានអនុវត្តគម្រោងមូលនិធិអភិវឌ្ឍន៍សង្កាត់ ឆ្នាំ២០២៦ សម្រាប់ជួសជុល និងដាក់លូមូលរំដោះទឹក ប្រវែង ៩៩៨ ម៉ែត្រ អង្កត់ផ្ចិត ១ ម៉ែត្រ ព្រមទាំងដំឡើងស្លាកសញ្ញាគម្រោង ស្ថិតនៅភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

 

ពិធីបើកការដ្ឋាននេះបានប្រព្រឹត្តទៅនៅថ្ងៃពុធ ទី៣ ខែមិថុនា ឆ្នាំ២០២៦ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន ក្រុមការងារបច្ចេកទេស តំណាងក្រុមហ៊ុនអនុវត្តគម្រោង និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

 

គម្រោងដាក់លូមូលរំដោះទឹកនេះ ត្រូវបានអនុវត្តឡើងក្នុងគោលបំណងពង្រឹងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធរំដោះទឹកនៅក្នុងតំបន់ ស្របតាមផែនការអភិវឌ្ឍន៍មូលដ្ឋានរបស់រដ្ឋបាលសង្កាត់ និងរដ្ឋបាលខណ្ឌមានជ័យ។ គម្រោងនេះត្រូវបានរំពឹងថានឹងជួយបង្កើនប្រសិទ្ធភាពនៃការរំដោះទឹក កាត់បន្ថយការកកស្ទះ និងការជន់លិចទឹកក្នុងរដូវវស្សា ព្រមទាំងរួមចំណែកកែលម្អបរិស្ថាន និងសោភ័ណភាពនៅក្នុងសហគមន៍។

 

ក្នុងឱកាសនោះ លោក សេង គន្ធ អភិបាល នៃគណៈអភិបាលខណ្ឌមានជ័យ បានណែនាំដល់ក្រុមការងារបច្ចេកទេស និងក្រុមហ៊ុនទទួលម៉ៅការសាងសង់ ឱ្យអនុវត្តការងារតាមស្តង់ដារបច្ចេកទេស ធានាគុណភាព សុវត្ថិភាព និងតម្លាភាព ដើម្បីឱ្យគម្រោងសម្រេចបានតាមផែនការដែលបានកំណត់ និងអាចឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព។

 

គម្រោងមូលនិធិអភិវឌ្ឍន៍សង្កាត់ ឆ្នាំ២០២៦ នេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរមូលដ្ឋានក្នុងការបន្តអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសាធារណៈ និងលើកកម្ពស់គុណភាពជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងខណ្ឌមានជ័យឱ្យកាន់តែប្រសើរឡើង។

👉ចង់ដឹង ពីព្រឹតិ្តការណ៍ថ្មីៗ សូមចុច Link ខាងក្រោម៖

📱Facebook https://www.facebook.com/share/16ptDfgmWD/

🌐Website http://yombuntongtvonline.com.kh

📱Telegram https://t.me/YOM070739366https://t.me/YOML3

📱Tik Tok https://www.tiktok.com/@yom.bunthong?_r=1&_t=ZS-91IwEZyGqvA

📱Youtube https://www.youtube.com/@Yombunthong

⭐️ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម លេខទូរស័ព្ទ៖ ០១២/០៧០ ៧៣៩ ៣៦៦

Leave a Reply

Your email address will not be published. Required fields are marked *