បង្ក្រាបកាស៊ីណូបង្កប់ក្នុងក្លិបប៊ីយ៉ាខ្នាតយក្ស!!! លោក សេង គន្ធ អភិបាលខណ្ឌមានជ័យ ដឹកនាំប្រតិបត្តិការផ្ទាល់ ឃាត់ខ្លួនមនុស្ស ៣០នាក់ ក្នុងនោះមានជនបរទេស ១៣នាក់

បង្ក្រាបកាស៊ីណូបង្កប់ក្នុងក្លិបប៊ីយ៉ាខ្នាតយក្ស!!! លោក សេង គន្ធ អភិបាលខណ្ឌមានជ័យ ដឹកនាំប្រតិបត្តិការផ្ទាល់ ឃាត់ខ្លួនមនុស្ស ៣០នាក់ ក្នុងនោះមានជនបរទេស ១៣នាក់

 

រាជធានីភ្នំពេញ៖ លោក សេង គន្ធ អភិបាលខណ្ឌមានជ័យ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌមានជ័យ បានដឹកនាំកម្លាំងសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធ បើកប្រតិបត្តិការចុះបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់ខ្នាតធំមួយកន្លែង ដែលលួចបង្កប់ក្រោមស្លាកយីហោ CS ក្លិបប៊ីយ៉ា ស្ថិតនៅភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដោយឃាត់ខ្លួនមនុស្សសរុបចំនួន ៣០នាក់ ក្នុងនោះមានជនបរទេស ១៣នាក់ និងស្ត្រីជនជាតិខ្មែរ ១៧នាក់។

 

ប្រតិបត្តិការនេះបានធ្វើឡើងនៅល្ងាចថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៦នេះ បន្ទាប់ពីអាជ្ញាធរទទួលបានព័ត៌មានពីប្រជាពលរដ្ឋ និងលទ្ធផលស្រាវជ្រាវរបស់សមត្ថកិច្ច ដែលបង្ហាញថា ទីតាំងក្លិបប៊ីយ៉ាខាងលើមានការលួចបង្កប់សកម្មភាពល្បែងស៊ីសងខុសច្បាប់ ក្នុងលក្ខណៈកាស៊ីណូ។

 

លោកអភិបាលខណ្ឌលោក សេង គន្ធ បានឱ្យដឹងថា ក្រោយទទួលបានព័ត៌មានច្បាស់លាស់ លោកបានបញ្ជាឱ្យកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌមានជ័យ សហការជាមួយសមត្ថកិច្ច និងមន្ត្រីជំនាញពាក់ព័ន្ធ ចុះត្រួតពិនិត្យ និងបង្ក្រាបទីតាំងខាងលើជាបន្ទាន់ ដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងទប់ស្កាត់រាល់បទល្មើសក្នុងមូលដ្ឋាន។

 

ជាលទ្ធផល សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សចំនួន ៣០នាក់ ក្នុងនោះរួមមាន ជនជាតិចិន ១២នាក់ ជនជាតិមីយ៉ាន់ម៉ា ១នាក់ និងស្ត្រីជនជាតិខ្មែរ ១៧នាក់ ដែលបម្រើការនៅទីតាំងខាងលើ ជាមួយគ្នានេះ កម្លាំងសមត្ថកិច្ចក៏បានដកហូតប្រាក់ដុល្លារ ប្រាក់រៀល និងសម្ភារៈពាក់ព័ន្ធនឹងសកម្មភាពល្បែងស៊ីសងមួយចំនួនទៀត ដើម្បីយកទៅពិនិត្យ និងស្រាវជ្រាវបន្ថែម។

 

បច្ចុប្បន្ន ជនសង្ស័យទាំង ៣០នាក់ រួមទាំងវត្ថុតាងដែលដកហូតបាន ត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីសាកសួរ កសាងសំណុំរឿង និងចាត់ការបន្តតាមនីតិវិធីច្បាប់ជាធរមាន៕

 

#ព័ត៌មានបន្ទាន់ #ខណ្ឌមានជ័យ #បង្ក្រាបល្បែងស៊ីសង #ភ្នំពេញ #CSក្លិបប៊ីយ៉ា #yomយ៉ុមបន្ថុងធីវីអនឡាញ

 

👉ចង់ដឹង ពីព្រឹតិ្តការណ៍ថ្មីៗ សូមចុច Link ខាងក្រោម៖

📱Facebook https://www.facebook.com/share/16ptDfgmWD/

🌐Website http://yombuntongtvonline.com.kh

📱Telegram https://t.me/YOM070739366https://t.me/YOML3

📱Tik Tok https://www.tiktok.com/@yom.bunthong?_r=1&_t=ZS-91IwEZyGqvA

📱Youtube https://www.youtube.com/@Yombunthong

⭐️ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម លេខទូរស័ព្ទ៖ ០១២/០៧០ ៧៣៩ ៣៦៦

Leave a Reply

Your email address will not be published. Required fields are marked *