លោក សេង គន្ធ អភិបាលខណ្ឌមានជ័យ អញ្ជើញចូលរួមកម្មវិធីពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋ

លោក សេង គន្ធ អភិបាលខណ្ឌមានជ័យ អញ្ជើញចូលរួមកម្មវិធីពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋ

 

ភ្នំពេញ៖ នាព្រឹកថ្ងៃសៅរ៍ ទី៦ ខែមិថុនា ឆ្នាំ២០២៦នេះ លោក សេង គន្ធ អភិបាលនៃគណៈអភិបាលខណ្ឌមានជ័យ បានអញ្ជើញចូលរួមកម្មវិធីពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋ ដែលរៀបចំឡើងដោយក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល នៅបរិវេណវត្តចាក់អង្រែលើ ស្ថិតក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ។

 

កម្មវិធីមនុស្សធម៌នេះ ត្រូវបានរៀបចំឡើងដើម្បីផ្តល់សេវាពិនិត្យ និងព្យាបាលសុខភាពដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់ចាក់អង្រែលើ សង្កាត់ចាក់អង្រែក្រោម សង្កាត់បឹងទំពន់ទី១ និងសង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដោយប្រព្រឹត្តទៅនៅបរិវេណមុខព្រះវិហារវត្តចាក់អង្រែលើ។

 

ពិធីនេះប្រព្រឹត្តទៅក្រោមវត្តមាន ឯកឧត្តម គង់ វិមាន អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) និងជាប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់ចាក់អង្រែលើ ព្រមទាំងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមការងារចុះមូលដ្ឋានរាជធានីភ្នំពេញ និងជាប្រធានក្រុមការងារចុះមូលដ្ឋានខណ្ឌមានជ័យ។

 

ក្នុងឱកាសនោះ ឯកឧត្តម គង់ វិមាន បានថ្លែងសុន្ទរកថាស្វាគមន៍ និងនាំយកនូវការផ្ដាំផ្ញើសួរសុខទុក្ខ ព្រមទាំងការយកចិត្តទុកដាក់ដ៏ជ្រាលជ្រៅពីសំណាក់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ជូនចំពោះបងប្អូនប្រជាពលរដ្ឋ លោកតា លោកយាយ ដែលបានអញ្ជើញមកទទួលសេវាសុខភាព។

 

បន្ទាប់មក ក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានចាប់ផ្តើមផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ប្រកបដោយវិជ្ជាជីវៈ ការយកចិត្តទុកដាក់ខ្ពស់ និងភាពស្និទ្ធស្នាល។ បងប្អូនប្រជាពលរដ្ឋដែលបានអញ្ជើញមកទទួលសេវាសុខភាព មានភាពរីករាយ និងសម្តែងនូវការកោតសរសើរចំពោះសកម្មភាពមនុស្សធម៌ដ៏មានតម្លៃនេះ ដែលបានចូលរួមលើកកម្ពស់សុខុមាលភាព និងគុណភាពជីវិតរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។

 

សកម្មភាពនេះបានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់យ៉ាងជិតស្និទ្ធរបស់ថ្នាក់ដឹកនាំ និងក្រុមការងារ ក្នុងការបម្រើប្រជាពលរដ្ឋ ដោយយកសុខភាពរបស់ប្រជាពលរដ្ឋជាអាទិភាព និងរួមចំណែកកសាងសង្គមកម្ពុជាឱ្យកាន់តែមានសុខុមាលភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។

 

👉ចង់ដឹង ពីព្រឹតិ្តការណ៍ថ្មីៗ សូមចុច Link ខាងក្រោម៖

📱Facebook https://www.facebook.com/share/16ptDfgmWD/

🌐Website http://yombuntongtvonline.com.kh

📱Telegram https://t.me/YOM070739366https://t.me/YOML3

📱Tik Tok https://www.tiktok.com/@yom.bunthong?_r=1&_t=ZS-91IwEZyGqvA

📱Youtube https://www.youtube.com/@Yombunthong

⭐️ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម លេខទូរស័ព្ទ៖ ០១២/០៧០ ៧៣៩ ៣៦៦

Leave a Reply

Your email address will not be published. Required fields are marked *