
នាថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦នេះ ក្រោមការដឹកនាំបញ្ជាផ្ទាល់របស់ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណ:អភិបាលរាជធានីភ្នំពេញ និងដោយមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញារង, ឯកឧត្ដម ឯក ឃុនដឿន និងឯកឧត្តម សុខ ពេញវុធ អភិបាលរងរាជធានីភ្នំពេញ និងលោក លីម សុភា អភិបាល នៃគណៈអភិបាលខណ្ឌជ្រោយចង្វារ បានដឹកនាំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌជ្រោយចង្វារ ចុះប្រតិបត្តិការបោសសម្អាត ទីតាំងសង្ស័យពាក់ព័ន្ធ នឹងបទល្មើសឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យា (ONLINE SCAMS) នៅទីតាំង Condo Morgan ស្ថិតនៅក្នុងភូមិ ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។ ជាលទ្ធផល៖
1. បន្ទប់ទី១៖ រកឃើញជនបរទេសស្នាក់នៅចំនួន ០៧នាក់ មាន ០១សញ្ជាតិ៖
+ សម្ភារវត្ថុតាងរួមមាន៖
– កុំព្យូទ័រ All in One ចំនួន ០១គ្រឿង
– កុំព្យូទ័រយួរដៃ(Laptop) ចំនួន ០៩គ្រឿង
– ទូរស័ព្ទដៃ ចំនួន ៥គ្រឿង និងសម្ភារមួយចំនួន
2-បន្ទប់ទី២៖ រកឃើញជនបរទេសចំនួន ២នាក់ គ្មានឯកសារ ឬលិខិតឆ្លងដែនត្រឹមត្រូវ
3-បន្ទប់ទី៣៖ រកឃើញថ្នាំញៀនមេតំហ្វេតាមីន និងកេតាមីន ទម្ងន់ប្រហែល ៧០ក្រាម បារីអេឡិចត្រូនិក និងក្បាលបារីអេឡិចត្រូនិកមួយចំនួនធំ ថង់សម្រាប់ច្រកគ្រឿងញៀន ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន២គ្រឿង ទូរសព្ទដៃ ២គ្រឿង និង IPad ២គ្រឿង។
ជនសង្ស័យ និងវត្ថុតាងក្នុងករណីនេះត្រូវបានបញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចាត់ការតាមនីតិវិធី។ ចំពោះបន្ទប់ដែលពាក់ព័ន្ធករណីខាងលើ ត្រូវបិទឃ្លុំជាបណ្តោះអាសន្ន។ ចំពោះម្ចាស់ទីតាំងមានសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(ONLINE SCAMS) និងស្នាក់នៅខុសច្បាប់ ត្រូវបានធ្វេីការផាកពិន័យសរុបចំនួន ០៩នាក់(ប្រុស) ក្នុងម្នាក់ៗចំនួន ៤លានរៀល សរុប ៣៦លានរៀល៕
👉ចង់ដឹង ពីព្រឹតិ្តការណ៍ថ្មីៗ សូមចុច Link ខាងក្រោម៖
📱Facebook https://www.facebook.com/share/16ptDfgmWD/
🌐Website http://yombuntongtvonline.com.kh
📱Telegram https://t.me/YOM070739366https://t.me/YOML3
📱Tik Tok https://www.tiktok.com/@yom.bunthong?_r=1&_t=ZS-91IwEZyGqvA
📱Youtube https://www.youtube.com/@Yombunthong
⭐️ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម លេខទូរស័ព្ទ៖ ០១២/០៧០ ៧៣៩ ៣៦៦

