សម្តេចតេជោ ហ៊ុន សែន៖ ទទួលទានអំបុកស្រូវថ្មី វាយសត្រូវ ឈ្លានពាន!

សម្តេចតេជោ ហ៊ុន សែន៖ ទទួលទានអំបុកស្រូវថ្មី វាយសត្រូវ

ឈ្លានពាន!

 

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន៖ “សូមផ្តាំផ្ញើការសាកសួរសុខទុក្ខចំពោះកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបាននិងកំពុងឈរជើងការពារទឹកដីដ៏អង់អាចក្លាហានដើម្បីប្រយុទ្ធប្រឆាំងជាមួយពួកចោរឈ្លានពានទឹកដី។

 

សូមចូលរួមការលំបាកជាមួយបងប្អូនប្រជាជនភៀសសឹកទាំងអស់ ដែលភៀសខ្លួនដោយសារពួកចោរឈ្លានពាន។

 

សូមអរគុណចំពោះសប្បុរសជនដែលបានចូលរួមជាសម្ភារ ថវិកាតាមរយៈរាជរដ្ឋាភិបាលក៏ដូចជាសប្បុរសជន ដែលបានយកទៅចែកជូនផ្ទាល់ដល់កងកម្លាំងប្រដាប់អាវុធ និងបងប្អូនជនភៀសសឹក។

 

ខ្ញុំបានឃើញសំណូមពរយុទ្ធជនម្នាក់ពីសមរភូមិថា សុំជួយជាអំបុកល្អជាងជួយជាមី។ ខ្ញុំយល់ថាជាសំណូមពរនេះសមហេតុសមផល តែខ្ញុំយល់ថាការផ្តល់ជាមីនៅតែបន្តជាមួយ និងការផ្តល់អំបុកបន្ថែម។

 

ស្រូវថ្មីកំពុងច្រូតកាត់ សូមបងប្អូនសប្បុរសជនជួយទិញស្រូវធ្វើអំបុក ឬជួយទិញអំបុកពីប្រជាជនយកទៅចែក

ជូនកងទ័ព ឬជនភៀសសឹក។

 

សម្រាប់ការវេចខ្ចប់ គួរធ្វើត្រឹមមួយកញ្ចប់១គីឡូឬ២គីឡូសម្រាប់យុទ្ធជនម្នាក់ៗយកតាមខ្លួន។ ប្រសិនដាក់ជាបាវ ឬការ៉ុងលំបាកដល់ការចែកចាយនៅខ្សែត្រៀមជួរមុខ។

 

ទទួលទានអំបុកស្រូវថ្មីវាយសត្រូវឈ្លានពាន!”។

 

(ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥)

Leave a Reply

Your email address will not be published. Required fields are marked *