
កងទ័ពកម្ពុជា-ថៃ ត្រៀមដកអាវុធធុនធ្ងន់ចេញពីព្រំដែន ទៅកាន់មូលដ្ឋានដើមវិញ ក្នុងដំណាក់កាលទី១
(ព្រះវិហារ និងឧត្តរមានជ័យ) ការដកអាវុធធុនធ្ងន់រវាងកងទ័ពកម្ពុជា-ថៃ ក្នុងដំណាក់កាលទី១ ត្រៀមនឹងចាប់ផ្តើមដោយភាគីទាំងពីរ ឡើងដំណាល់គ្នា នៅម៉ោង៦ល្ងាចថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៥ បន្តិចទៀតនេះ ដោយដឹកជញ្ជូនចេញពីព្រំដែនជម្លោះប្រទេសទាំងពីរ ត្រឡប់ទៅកាន់មូលដ្ឋានដើមវិញ។
ការត្រៀមដកអាវុធធុនធ្ងន់ចេញពីព្រំដែននេះ ធ្វើឡើងក្រោមការសង្កេតការណ៍ និងផ្ទៀងផ្ទាត់ ដោយក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) នៃប្រទេសទាំងពីរ។
