លោក សេង គន្ធ ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌមានជ័យ និងជាអភិបាលនៃគណៈអភិបាលខណ្ឌមានជ័យ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រគល់ទេយ្យទាន និងទេយ្យវត្ថុ ជូនដល់អនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌមានជ័យ ព្រមទាំងព្រះសង្ឃ នៃវត្តដំបូកខ្ពស់ ក្នុងបរិវេណវត្តដំបូកខ្ពស់។

ព្រះសង្ឃដែលបានទទួល រួមមាន ព្រះគ្រូសិរីសត្ថាចារ្យ ប្រាក់ ឌឿន ព្រះគ្រូសូត្រឆ្វេង និងព្រះលិខិតធម្មនាថ ហាន គឹមសយ ព្រះគ្រូសូត្រស្តាំ។ ពិធីនេះបានប្រព្រឹត្តឡើងក្នុងបរិវេណវត្តដំបូកខ្ពស់ ក្នុងបរិយាកាសស្ងប់ស្ងាត់ និងពោរពេញដោយសទ្ធាជ្រះថ្លា។

ទេយ្យទាន និងទេយ្យវត្ថុដែលបានប្រគល់ រួមមាន អង្ករ ទឹកសុទ្ធ មី ទឹកផ្លែឈើ ព្រមទាំងសម្ភារៈប្រើប្រាស់ផ្សេងៗ និងថវិកាមួយចំនួនផងដែរ សកម្មភាពនេះបង្ហាញពីការយកចិត្តទុកដាក់ និងការគិតគូរយ៉ាងជាប់ជានិច្ចរបស់លោកអភិបាលខណ្ឌ ចំពោះសុខុមាលភាពប្រជាពលរដ្ឋ និងសង្គមមូលដ្ឋានក្នុងខណ្ឌមានជ័យ។ ទន្ទឹមនឹងនេះ ក៏ជាការលើកកម្ពស់សាមគ្គីភាព សប្បុរសធម៌ និងការចូលរួមចែករំលែកក្នុងសង្គមផងដែរ។

ថ្ងៃសុក្រ ៩កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦នេះ៕

👉ចង់ដឹង ពីព្រឹតិ្តការណ៍ថ្មីៗ សូមចុច Link ខាងក្រោម៖

📱Facebook https://www.facebook.com/share/16ptDfgmWD/

🌐Website http://yombuntongtvonline.com.kh

📱Telegram https://t.me/YOM070739366https://t.me/YOML3

📱Tik Tok https://www.tiktok.com/@yom.bunthong?_r=1&_t=ZS-91IwEZyGqvA

📱Youtube https://www.youtube.com/@Yombunthong

⭐️ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម លេខទូរស័ព្ទ៖ ០១២/០៧០ ៧៣៩ ៣៦៦

Leave a Reply

Your email address will not be published. Required fields are marked *