
អបអរសាទរស្រុកជល់គីរី ដែលទទួលបានសមិទ្ធផលថ្មីបន្ថែមទៀត សម្រាប់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងមូលដ្ឋាន ជាពិសេសលើវិស័យផ្លូវថ្នល់ និងធនធានទឹក នៅក្នុងឃុំទាំង៣ នៃស្រុកជល់គីរី។

នារសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦នេះ លោក ដូវ គឹមស៊ីន អភិបាលនៃគណៈអភិបាលស្រុកជល់គីរី បានអញ្ជើញជាអធិបតីក្នុងកម្មវិធីប្រជុំដេញថ្លៃគម្រោងមូលនិធិឃុំ ចំនួន៣ឃុំ រួមមាន ឃុំព្រៃគ្រី ឃុំកំពង់អុស និងឃុំកោះថ្កូវ ស្រុកជល់គីរី ខេត្តកំពង់ឆ្នាំង។

គម្រោងដែលបានដេញថ្លៃមានដូចខាងក្រោម៖
ឃុំព្រៃគ្រី ដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ប្រវែង ០.១៣៦ គីឡូម៉ែត្រ ទទឹង ៥ម៉ែត្រ កម្រាស់ ១៥០ ម.ម និងបំពាក់សូឡាចំនួន ២ដើម ដែលមានតម្លៃប៉ាន់ស្មានចំនួន ១៥១,៦០៨,៥១៤ រៀល។
ឃុំកោះថ្កូវ ដេញថ្លៃគម្រោងជួសជុលផ្លូវលំក្រាលគ្រួសក្រហម ប្រវែង ១.៥៨០ គីឡូម៉ែត្រ ទទឹង ៤ម៉ែត្រ កម្រាស់ ១៥០ ម.ម និងបំពាក់សូឡាចំនួន ៣ដើម ដែលមានតម្លៃប៉ាន់ស្មានចំនួន ១៥៤,៥៨១,៣១៥ រៀល។
ជាមួយគ្នានេះ ឃុំកោះថ្កូវក៏បានដេញថ្លៃគម្រោងស្តារប្រឡាយ ប្រវែង ០.៥៨០ គីឡូម៉ែត្រ ទទឹង ៤ម៉ែត្រ ជម្រៅ ៣ម៉ែត្រ និងបាតក្រោម ១.៥ម៉ែត្រ ដោយប្រើប្រាស់ថវិកាចំនួន ៤៤,៧៤៩,៦៨៨ រៀល។
ឃុំកំពង់អុស ដេញថ្លៃគម្រោងស្តារអាងទឹកសហគមន៍ បណ្តោយ ៥០ម៉ែត្រ ទទឹង ៥០ម៉ែត្រ និងជម្រៅ ៣ម៉ែត្រ ដោយប្រើប្រាស់ថវិកាចំនួន ៨៩,២៦៨,៤១០ រៀល។
សមិទ្ធផលថ្មីទាំងនេះ គឺជាការគិតគូរ និងយកចិត្តទុកដាក់យ៉ាងខ្លាំងពីថ្នាក់ដឹកនាំស្រុកជល់គីរី ក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ឱ្យកាន់តែប្រសើរឡើង។ ជាពិសេស ការសាងសង់ និងជួសជុលផ្លូវ នឹងជួយសម្រួលដល់ការធ្វើដំណើរ ការដឹកជញ្ជូនកសិផល និងការប្រកបរបររកស៊ីរបស់បងប្អូនប្រជាពលរដ្ឋឱ្យកាន់តែងាយស្រួល និងមានសុវត្ថិភាពនៅក្នុងមូលដ្ឋានស្រុកជល់គីរី។
👉ចង់ដឹង ពីព្រឹតិ្តការណ៍ថ្មីៗ សូមចុច Link ខាងក្រោម៖
📱Facebook https://www.facebook.com/share/16ptDfgmWD/
🌐Website http://yombuntongtvonline.com.kh
📱Telegram https://t.me/YOM070739366https://t.me/YOML3
📱Tik Tok https://www.tiktok.com/@yom.bunthong?_r=1&_t=ZS-91IwEZyGqvA
📱Youtube https://www.youtube.com/@Yombunthong
⭐️ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម លេខទូរស័ព្ទ៖ ០១២/០៧០ ៧៣៩ ៣៦៦

