លោក Xi Jinping ប្រធានរដ្ឋចិនប្រារព្ធពិធីបំពាក់គ្រឿងឥស្សរិយយស “មេដាយមិត្តភាព” ជូនលោក Vucic ប្រធានាធិបតីស៊ែប៊ី

លោក Xi Jinping ប្រធានរដ្ឋចិនប្រារព្ធពិធីបំពាក់គ្រឿងឥស្សរិយយស “មេដាយមិត្តភាព” ជូនលោក Vucic ប្រធានាធិបតីស៊ែប៊ី

 

នៅយប់ថ្ងៃទី ២៥ ខែឧសភា លោក Xi Jinping ប្រធានរដ្ឋចិនបានប្រារព្ធពិធីបំពាក់គ្រឿងឥស្សរិយយស “មេដាយមិត្តភាព”ជូនលោក Vucic ប្រធានាធិបតីស៊ែប៊ីនៅវិមានសភាប្រជាជននៅទីក្រុងប៉េកាំង។

លោក Xi Jinping បានគូសបញ្ជាក់ថា លោកប្រធានាធិបតី Vucic  បានធ្វើកិច្ចខិតខំប្រឹងប្រែងជាប់រហូតក្នុងការពង្រឹងនិងពង្រីកចំណងមិត្តភាពចិននិងស៊ែប៊ី និងជំរុញការអភិវឌ្ឍទំនាក់ទំនងរវាងប្រទេសទាំងពីរ គឺជាស្ថាបនិកដ៏សកម្មនិងជាអ្នកគាំពារដ៏មុតមាំនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរវាងចិននិងស៊ែប៊ី។

លោក  Xi Jinping បានសង្កត់ធ្ងន់ថាគ្រឿងឥស្សរិយយស “មេដាយមិត្តភាព”គឺជាមេដាយកិត្តិយសកំពូលរបស់សាធារណរដ្ឋប្រជាមានិតចិនដែលផ្តល់ជូនឥស្សរជនបរទេស មេដាយនេះមិនត្រឹមតែជាការទទួលស្គាល់ខ្ពស់ចំពោះការរួមចំណែករបស់លោកប្រធានាធិបតី Vucic  ចំពោះមិត្តភាពរវាងចិននិងស៊ែប៊ីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការរំពឹងទុកយ៉ាងស្មោះរបស់ប្រជាជននៃប្រទេសទាំងពីរចំពោះការកសាងសហគមន៍ជោគវាសនារួមរវាងចិន-ស៊ែប៊ីក្នុងយុគសម័យថ្មីផងដែរ។

គួរបញ្ជាក់ថា ប្រទេសទាំងពីរចិននិងស៊ែប៊ីគាំទ្រគ្នាទៅវិញទៅមក ស្វែងរកការអភិវឌ្ឍរួម ធ្វើកិច្ចសហប្រតិបត្តិការនិងឈ្នះ-ឈ្នះ   ផ្តល់ផលប្រយោជន៍យ៉ាងប្រាកដប្រជាដល់ប្រជាជននៃប្រទេសទាំងពីរ បានបង្កើតជាគំរូនៃការប្រាស្រ័យទាក់ទងរវាងប្រទេសនិងប្រទេស ក៏ដូចជាគំរូដែលសហគមន៍អន្តរជាតិអាចយកទៅរៀនសូត្របាន៕

 

👉ចង់ដឹង ពីព្រឹតិ្តការណ៍ថ្មីៗ សូមចុច Link ខាងក្រោម៖

📱Facebook https://www.facebook.com/share/16ptDfgmWD/

🌐Website http://yombuntongtvonline.com.kh

📱Telegram https://t.me/YOM070739366https://t.me/YOML3

📱Tik Tok https://www.tiktok.com/@yom.bunthong?_r=1&_t=ZS-91IwEZyGqvA

📱Youtube https://www.youtube.com/@Yombunthong

⭐️ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម លេខទូរស័ព្ទ៖ ០១២/០៧០ ៧៣៩ ៣៦៦

Leave a Reply

Your email address will not be published. Required fields are marked *