សកម្មភាពនេះបង្ហាញពីការយកចិត្តទុកដាក់ និងស្មារតីមនុស្សធម៌ដ៏ល្អប្រសើរ របស់រដ្ឋបាលខណ្ឌជ្រោយចង្វារ និងថ្នាក់ដឹកនាំពាក់ព័ន្ធ ក្នុងការគាំទ្រ និងលើកទឹកចិត្តដល់គ្រួសារកងទ័ព និងគ្រួសារជនភៀសសឹក ដែលបានលះបង់កម្លាំងកាយចិត្តដើម្បីប្រទេសជាតិ។

សកម្មភាពនេះបង្ហាញពីការយកចិត្តទុកដាក់ និងស្មារតីមនុស្សធម៌ដ៏ល្អប្រសើរ របស់រដ្ឋបាលខណ្ឌជ្រោយចង្វារ និងថ្នាក់ដឹកនាំពាក់ព័ន្ធ ក្នុងការគាំទ្រ និងលើកទឹកចិត្តដល់គ្រួសារកងទ័ព និងគ្រួសារជនភៀសសឹក ដែលបានលះបង់កម្លាំងកាយចិត្តដើម្បីប្រទេសជាតិ។

 

ការចុះសំណេះសំណាល និងនាំយកអំណោយជូនដល់ប្រជាពលរដ្ឋចំនួន ៩៥គ្រួសារ នាព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦នេះ លោក ប្រាក់ ចាន់ណា ប្រធានក្រុមប្រឹក្សាខណ្ឌ និងលោក លីម សុភា អភិបាល នៃគណៈអភិបាលខណ្ឌជ្រោយចង្វារ បានអមដំណើរ ឯកឧត្តម ឡាយ សំកុល អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ចុះសំណេះសំណាល និងនាំយកអំណោយ និងថវិកា ចែកជូនដល់គ្រួសារកងទ័ព និងគ្រួសារជនភៀសសឹក ចំនួន ៩៥គ្រួសារ ដើម្បីជាការលើកទឹកចិត្ត និងចែករំលែកក្តីស្រឡាញ់ក្នុងសង្គម អំណោយដែលបានផ្តល់ជូនក្នុងមួយគ្រួសារ រួមមាន៖

១.ថវិកា ១០០,០០០រៀល

២.អង្ករ ៥០គីឡូក្រាម

៣.ត្រីខ ២យួរ

៤.ទឹកត្រី ១យួរ

៥.ទឹកស៊ីអ៊ីវ ១យួរ

៦.ឃីតអាហារ និងសម្ភារៈប្រើប្រាស់ ១ឃីត

(រួមមាន Pocari Sweat ៦ដប នំ ១០កញ្ចប់ និងសាប៊ូដុសខ្លួន ២ដប)

 

នេះជាសកម្មភាពដ៏ល្អមួយ ដែលរដ្ឋបាលខណ្ឌជ្រោយចង្វារ តែងតែគិតគូរ និងយកចិត្តទុកដាក់ជានិច្ចចំពោះប្រជាពលរដ្ឋក្នុងមូលដ្ឋាន ជាពិសេសគ្រួសារកងទ័ព និងគ្រួសារជនភៀសសឹក ដើម្បីរួមចំណែកលើកកម្ពស់សុខុមាលភាព និងភាពសុខដុមរមនាក្នុងសង្គម។

 

#រដ្ឋបាលខណ្ឌជ្រោយចង្វារ #សកម្មភាពមនុស្សធម៌

 

👉ចង់ដឹង ពីព្រឹតិ្តការណ៍ថ្មីៗ សូមចុច Link ខាងក្រោម៖

📱Facebook https://www.facebook.com/share/16ptDfgmWD/

🌐Website http://yombuntongtvonline.com.kh

📱Telegram https://t.me/YOM070739366https://t.me/YOML3

📱Tik Tok https://www.tiktok.com/@yom.bunthong?_r=1&_t=ZS-91IwEZyGqvA

📱Youtube https://www.youtube.com/@Yombunthong

⭐️ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម លេខទូរស័ព្ទ៖ ០១២/០៧០ ៧៣៩ ៣៦៦

Leave a Reply

Your email address will not be published. Required fields are marked *