អភិបាលខណ្ឌជ្រោយចង្វារ ដឹកនាំកម្លាំងចម្រុះចុះត្រួតពិនិត្យ និងបង្ក្រាបទីតាំងសង្ស័យពាក់ព័ន្ធបទល្មើសឆបោកOnline Scams នៅអគារ Condo Morgan

អភិបាលខណ្ឌជ្រោយចង្វារ ដឹកនាំកម្លាំងចម្រុះចុះត្រួតពិនិត្យ និងបង្ក្រាបទីតាំងសង្ស័យពាក់ព័ន្ធបទល្មើសឆបោកOnline Scams នៅអគារ Condo Morgan

 

ក្នុងគោលបំណងពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមជូនប្រជាពលរដ្ឋ លោក លីម សុភា អភិបាលខណ្ឌជ្រោយចង្វារ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌជ្រោយចង្វារ បានដឹកនាំកម្លាំងចម្រុះ រួមមានលោកអធិការនគរបាលខណ្ឌ មេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធ ចុះត្រួតពិនិត្យរដ្ឋបាល និងអនុវត្តប្រតិបត្តិការបោសសម្អាតទីតាំងសង្ស័យពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam)នៅអគារ Condo Morgan ស្ថិតក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

 

ប្រតិបត្តិការនេះត្រូវបានអនុវត្តឡើងដោយផ្តោតលើការត្រួតពិនិត្យរដ្ឋបាល ស្រាវជ្រាវ និងស្វែងរកមុខសញ្ញាសង្ស័យដែលអាចពាក់ព័ន្ធនឹងសកម្មភាពឆបោកតាមប្រព័ន្ធ(Online Scams)និងការរៀបចំ ឬប្រព្រឹត្តល្បែងអនឡាញខុសច្បាប់ ដែលជាបទល្មើសកំពុងបង្កផលប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម។

 

ជាលទ្ធផលបឋម ក្រុមការងារបានរកឃើញជនបរទេសស្នាក់នៅដោយពុំមានលិខិតឆ្លងដែន ឬឯកសារស្នាក់នៅស្របច្បាប់ សរុបចំនួន ១១នាក់ ក្នុងនោះរួមមាន៖

 

• ជនជាតិវៀតណាម ចំនួន ០៨នាក់

• ជនជាតិឡាវ ចំនួន ០១នាក់

• ជនជាតិឥណ្ឌា ចំនួន ០២នាក់

បច្ចុប្បន្ន សមត្ថកិច្ចជំនាញ និងអាជ្ញាធរពាក់ព័ន្ធ កំពុងបន្តអនុវត្តនីតិវិធីតាមផ្លូវច្បាប់ ស្របតាមច្បាប់អន្តោប្រវេសន៍ និងបទប្បញ្ញត្តិជាធរមាន។

 

រដ្ឋបាលខណ្ឌជ្រោយចង្វារ បន្តប្តេជ្ញាចិត្តសហការយ៉ាងជិតស្និទ្ធជាមួយស្ថាប័នមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ក្នុងការទប់ស្កាត់ បង្ការ និងបង្ក្រាបរាល់បទល្មើសគ្រប់ប្រភេទ ជាពិសេសបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ដើម្បីធានាបាននូវបរិយាកាសសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពល្អប្រសើរសម្រាប់ប្រជាពលរដ្ឋ ភ្ញៀវជាតិ និងអន្តរជាតិ។ ខណ្ឌជ្រោយចង្វារថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦។

 

👉ចង់ដឹង ពីព្រឹតិ្តការណ៍ថ្មីៗ សូមចុច Link ខាងក្រោម៖

📱Facebook https://www.facebook.com/share/16ptDfgmWD/

🌐Website http://yombuntongtvonline.com.kh

📱Telegram https://t.me/YOM070739366https://t.me/YOML3

📱Tik Tok https://www.tiktok.com/@yom.bunthong?_r=1&_t=ZS-91IwEZyGqvA

📱Youtube https://www.youtube.com/@Yombunthong

⭐️ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម លេខទូរស័ព្ទ៖ ០១២/០៧០ ៧៣៩ ៣៦៦

 

Leave a Reply

Your email address will not be published. Required fields are marked *