ទិដ្ឋភាពដ៏ស្រស់ស្អាតនៅតាមបណ្តោយផ្លូវថ្មើរជើងចតុមុខ (Chaktomuk Walk Street) ក្នុងសប្តាហ៍ទី៧០
ក្រោមការយកចិត្តទុកដាក់ និងការណែនាំជាប្រចាំពី ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ
ឯកឧត្តម ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ ចុះពិនិត្យការងារតំណាងឯកឧត្តមអភិបាលរាជធានីភ្នំពេញ និងលោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ ដឹកនាំការរៀបចំ និងគ្រប់គ្រងផ្ទាល់ បរិយាកាសនៅតាមបណ្តោយ Chaktomuk Walk Street នាយប់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦នេះ បានបន្តបង្ហាញនូវភាពរស់រវើក សប្បាយរីករាយ និងសណ្តាប់ធ្នាប់ល្អប្រសើរ ដែលទាក់ទាញប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាច្រើនមកកម្សាន្ត។
ជារៀងរាល់ចុងសប្តាហ៍ រដ្ឋបាលខណ្ឌដូនពេញបានយកចិត្តទុកដាក់ខ្ពស់ក្នុងការរៀបចំ សម្របសម្រួល និងគ្រប់គ្រងសកម្មភាពនៅតាមបណ្តោយផ្លូវថ្មើរជើងចតុមុខ ដើម្បីធានាបាននូវសុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ អនាម័យបរិស្ថាន និងភាពស្អាតជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរដែលមកលេងកម្សាន្ត។
ប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ-អន្តរជាតិជាច្រើនបាននាំគ្នាមកដើរកម្សាន្ត សម្រាកលំហែកាយ ថតរូបអនុស្សាវរីយ៍ និងរីករាយជាមួយទេសភាពដ៏ស្រស់ត្រកាលនៃមាត់ទន្លេចតុមុខ ក្រោមបរិយាកាសប្រកបដោយផាសុកភាព សុវត្ថិភាព និងភាពកក់ក្តៅ។
សកម្មភាពនេះបានឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តរបស់រដ្ឋបាលរាជធានីភ្នំពេញ និងរដ្ឋបាលខណ្ឌដូនពេញ ក្នុងការលើកកម្ពស់សោភ័ណភាពទីក្រុង បង្កើតទីកន្លែងកម្សាន្តសាធារណៈប្រកបដោយគុណភាព និងរួមចំណែកជំរុញវិស័យទេសចរណ៍នៅរាជធានីភ្នំពេញឱ្យកាន់តែមានភាពទាក់ទាញ។
សូមអញ្ជើញបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ-អន្តរជាតិ មកទស្សនា និងរីករាយជាមួយបរិយាកាសដ៏ស្រស់ស្អាតនៃ Chaktomuk Walk Street ក្នុង Phnom Penh ដែលកំពុងក្លាយជាគោលដៅកម្សាន្តដ៏ពេញនិយមមួយរបស់រាជធានីភ្នំពេញ។ 🇰🇭❤️✨
#ChaktomukWalkStreet #PhnomPenh #DonPenh #TourismCambodia #WalkStreet #Cambodia #VisitPhnomPenh #BeautifulCambodia
👉ចង់ដឹង ពីព្រឹតិ្តការណ៍ថ្មីៗ សូមចុច Link ខាងក្រោម៖
📱Facebook https://www.facebook.com/share/16ptDfgmWD/
🌐Website http://yombuntongtvonline.com.kh
📱Telegram https://t.me/YOM070739366https://t.me/YOML3
📱Tik Tok https://www.tiktok.com/@yom.bunthong?_r=1&_t=ZS-91IwEZyGqvA
📱Youtube https://www.youtube.com/@Yombunthong
⭐️ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម លេខទូរស័ព្ទ៖ ០១២/០៧០ ៧៣៩ ៣៦៦
![]()
![]()
![]()
![]()
![]()
![]()
![]()
![]()
![]()
![]()
![]()
![]()
![]()
![]()
![]()
![]()
![]()
![]()
![]()
![]()
![]()
![]()
![]()
![]()
![]()
![]()
![]()
![]()
![]()
![]()
![]()
![]()
![]()
![]()
![]()
![]()
![]()
![]()
![]()
![]()


