
របៀបវារៈសំខាន់ៗ ដែលកម្ពុជាស្នើសុំឱ្យមានការរៀបចំកិច្ចប្រជុំពិសេសរបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា-ថៃ រួមមាន៖
១- ពិភាក្សាលើការងារវាស់វែងនិងខណ្ឌសីមា ព្រមទាំងដោះស្រាយបញ្ហាដែលយោធាថៃបាននិងកំពុង ធ្វើសកម្មភាពរំលោភបំពានបូរណភាពទឹកដីនិងអធិបតេយ្យកម្ពុជា ដោយរាយលួសបន្លា ដាក់ទូរកុងតឺន័រ ដោតទង់ជាតិថៃ សាងសង់លេណដ្ឋាន ឈូសឆាយបំផ្លិចបំផ្លាញលំនៅឋាននិងទ្រព្យសម្បត្តិប្រជាពលរដ្ឋ កម្ពុជា និងហាមឃាត់មិនឱ្យប្រជាពលរដ្ឋកម្ពុជាវិលត្រឡប់ចូលរស់នៅក្នុងលំនៅឋានរបស់ពួកគាត់វិញ។
២- បន្តចុះអនុវត្តការងារវាស់វែងនិងបោះបង្គោលបណ្តោះអាសន្នលើដីជាក់ស្តែង នៅចន្លោះបង្គោល ព្រំដែនលេខ 42-47 និងលេខ 52-59។
៣- ពិភាក្សាអំពីការចុះវាស់វែង និងបោះបង្គោលបណ្តោះអាសន្នលើដីជាក់ស្តែង នៅកំណាត់ខ្សែព្រំដែន ចន្លោះបង្គោលព្រំដែនលេខ 33-37, តំបន់ច្រកទ្វារព្រំដែនអន្តរជាតិថ្មដា, តំបន់ព្រំដែនអូរភ្លុកដំរី, តំបន់ព្រំដែនច១ និងតំបន់ព្រំដែនផ្សេងទៀត។
៤- បញ្ចូនក្រុមវាស់វែងចម្រុះ ដើម្បីចុះអនុវត្តការងារវាស់វែង និងខណ្ឌសីមាលើដីជាក់ស្ដែង នៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលព្រំដែនដែលបានឯកភាពគ្នា ដោយអនុវត្តតាមស្មារតីនៃកំណត់ហេតុកិច្ចប្រជុំលើកទី៦ របស់ គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក(JBC)កម្ពុជា-ថៃ ថៃ-កម្ពុជា ចុះថ្ងៃទី១៥ ខែមិថុនា ឆ្នាំ ២០២៥ នៅរាជធានីភ្នំពេញ។
The key agenda items that the Cambodian side has requested to be included in the convening of a special meeting of the Cambodia–Thailand Joint Boundary Commission (JBC) include:
1. To discuss the survey and demarcation works, as well as address the issue that Thai military forces have been conducting activities violating Cambodia’s territorial integrity and sovereignty by laying barbed wire, placing containers, planting Thai flags, building trenches, clearing and destroying the homes and property of Cambodian citizens, and prohibiting Cambodian citizens from returning to live in their homes.
2. To resume the work progress of survey and the emplacement of temporary markers on the terrain in the segment between Boundary Pillars No. 42-47 and No. 52-59.
3. To discuss on the survey and the emplacement of temporary markers on the terrain in the segments between Boundary Pillars No. 33-37, Thmor Da International Point of Entry, the O Phluk Domei border area , the Chor 1 border area, and other border areas.
4. To dispatch Joint Survey Teams to carry out survey and demarcation works on the terrain in the segment between the agreed exact locations of the Boundary Pillars, in accordance with the spirit of the Agreed Minutes of the 6th Meeting of the Cambodia-Thailand Joint Commission on Demarcation for Land Boundary (JBC) dated 15 June 2025 in Phnom Penh.
ប្រភព៖ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន
ថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦
