
ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានធ្វេីការសម្របសម្រួលជាមួយបងប្អូនអាជីវករ ដែលលក់ដូរនៅតាមចិញ្ចេីមផ្លូវ និងទ្រូងផ្លូវ នៅតំបន់ជុំវិញផ្សារដើមគ ឱ្យទៅលក់ដូរនៅផ្សារបោះដុំបន្លែផ្លែឈេី(ផ្សារដេីមគថ្មី) ឬទីតាំងឯកជនសមស្របណាមួយ។ ជាមួយគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញនៅតែបន្តយកចិត្តទុកដាក់និងសម្របសម្រួល ព្រមទាំងធានាដល់ជីវភាពរបស់បងប្អូនអាជីវករដែលខ្វះខាតខ្លាំង ដែលមានអង្កររបស់រដ្ឋបាលរាជធានីភ្នំពេញ ជួយទំនុកបំរុងដល់បងប្អូនដែលអាចមានផលលំបាកនាពេលដែលផ្លាស់ប្ដូរទៅទីតាំងថ្មី ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលដោយមិនទុកប្រជាពលរដ្ឋម្នាក់ណាចោលនោះទេ។
ការស្នេីសុំបន្តលក់ដូរនៅទីតាំងដដែលនៅលេីចិញ្ចេីមផ្លូវ ទ្រូងផ្លូវនេះ គឺរដ្ឋបាលរាជធានីភ្នំពេញ មិនអាចអនុញ្ញាតជូនបានទេ។ ដូចនេះជម្រេីសដ៏ល្អ សូមអញ្ជេីញបងប្អូនអាជីវករទៅលក់នៅកន្លែងថ្មី ដែលមានលក្ខខណ្ឌអនុគ្រោះជាច្រេីន ជាជាងមិនទាន់បានដល់ទីតាំងផ្សារបោះដុំបន្លែផ្លែឈេី (ផ្សារដេីមគថ្មី) ឬទីតាំងផ្សារផ្សេងៗដែលមានតូបត្រឹមត្រូវ ដេីម្បីចូលរួមលេីកកម្ពស់សោភ័ណភាពទីក្រុងឱ្យកាន់តែល្អប្រសេីរសម្រាប់ប្រយោជន៍សាធារណជនជារួម។
ថ្ងៃចន្ទ ១កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦
👉ចង់ដឹង ពីព្រឹតិ្តការណ៍ថ្មីៗ សូមចុច Link ខាងក្រោម៖
📱Facebook https://www.facebook.com/share/16ptDfgmWD/
🌐Website http://yombuntongtvonline.com.kh
📱Telegram https://t.me/YOM070739366https://t.me/YOML3
📱Tik Tok https://www.tiktok.com/@yom.bunthong?_r=1&_t=ZS-91IwEZyGqvA
📱Youtube https://www.youtube.com/@Yombunthong
⭐️ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម លេខទូរស័ព្ទ៖ ០១២/០៧០ ៧៣៩ ៣៦៦
