អភិបាលខណ្ឌមានជ័យ ដឹកនាំកម្លាំងចុះអនុវត្តវិធានការណ៍លើការរំលោភចំណីផ្លូវ តាមបណ្តោយផ្លូវវេងស្រេង

អភិបាលខណ្ឌមានជ័យ ដឹកនាំកម្លាំងចុះអនុវត្តវិធានការណ៍លើការរំលោភចំណីផ្លូវ តាមបណ្តោយផ្លូវវេងស្រេង

 

លោក សេង គន្ធ អភិបាលនៃគណៈអភិបាលខណ្ឌមានជ័យ បានបន្តដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ សហការជាមួយកម្លាំងសង្កាត់ស្ទឹងមានជ័យទី៣ ចុះអនុវត្តវិធានការណ៍រដ្ឋបាលលើការលក់ដូរ និងការប្រកបអាជីវកម្ម ដែលរំលោភបំពានប៉ះពាល់ដល់ចំណីផ្លូវ តាមបណ្តោយផ្លូវវេងស្រេង ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ក្នុងប្រតិបត្តិការនេះ កម្លាំងគណៈបញ្ជាការឯកភាព បានធ្វើការរុះរើ និងដកហូតសំណង់ និងសម្ភារៈផ្សេងៗ ដូចជា ជញ្ជាំងបេតុង សម្ភារៈលក់ដូរ និងសាបលយដែលចាក់រំលោភចំណីផ្លូវ ដើម្បីយកទៅរក្សាទុកនៅសាលាខណ្ឌមានជ័យ។ ជាមួយគ្នានេះផងដែរ អាជ្ញាធរបានធ្វើការអប់រំ ណែនាំដល់ម្ចាស់ទីតាំងឱ្យបញ្ឈប់សកម្មភាពលក់ដូរ ដែលប៉ះពាល់ដល់ចំណីផ្លូវ និងសណ្តាប់ធ្នាប់សាធារណៈ។

ថ្ងៃអង្គារ ២កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦

👉ចង់ដឹង ពីព្រឹតិ្តការណ៍ថ្មីៗ សូមចុច Link ខាងក្រោម៖

📱Facebook https://www.facebook.com/share/16ptDfgmWD/

🌐Website http://yombuntongtvonline.com.kh

📱Telegram https://t.me/YOM070739366https://t.me/YOML3

📱Tik Tok https://www.tiktok.com/@yom.bunthong?_r=1&_t=ZS-91IwEZyGqvA

📱Youtube https://www.youtube.com/@Yombunthong

⭐️ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម លេខទូរស័ព្ទ៖ ០១២/០៧០ ៧៣៩ ៣៦៦

Leave a Reply

Your email address will not be published. Required fields are marked *