
នៅព្រឹកថ្ងៃអង្គារ ១រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ២៥៦៩ ត្រូវនឹងថ្ងៃទី០២ ខែ កុម្ភៈ ឆ្នាំ២០២៦ របស់រដ្ឋបាលស្រុកជលគីរី ដែលដឹកនាំដោយផ្ទាល់របស់លោកដូវ គឹមស៊ីន អភិបាលនៃគណៈអភិបាលស្រុក បានដឹកនាំ គណៈបញ្ជាការឯកភាព ស្រុកក្រុមការងារស្រុក រួមមាន៖ លោកអភិបាលរងស្រុក នាយកនាយករងរដ្ឋបាលសាលាស្រុក ប្រធាន អនុប្រធានការិយាល័យ ចំណុះរដ្ឋបាលស្រុកព្រមទាំង កងកម្លាំងមានសមត្ថកិច្ច រួមមាន៖កងកម្លាំងអាវុធហត្ថស្រុក ,កងកម្លាំង អធិការនគរបាលស្រុក ប្រជាការពារ បានចុះ រៀបចំសណ្ដាប់ធ្នាប់ ប្រជាពលរដ្ឋ ដែលប្រជាពលរដ្ឋនៅតែបន្តនៃការលក់ដូរនៅតាមចិញ្ចើមផ្លូវ និងតាមគម្របលូសាធារណៈ ដែលជាហេតុបង្កឲ្យការកកស្ទះ ដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ។
+គួរបញ្ជាក់ផងដែរថា៖ រដ្ឋបាលស្រុកជលគិរី បានរៀបចំនូវសេចក្ដីជូនដំណឹង ចែកជូនប្រជាពលរដ្ឋដែលលក់ដូរនៅទីតាំងខាងលើ ព្រមទាំង បានរៀបចំនូវប៉ាណូ សេចក្ដីជូនដំណឹងស្ដីអំពី លក់ដូរនៅទីតាំងនេះ ឲ្យបញ្ឈប់ នៃការលក់ដូរ នៅទីតាំង តាមដងផ្លូវសាធារណៈនិងលើគម្របលូ នៅចំណុចដែលបានរៀបរាប់ខាងលើ ត្រូវរុះរើ រួមមាន គ្រែលក់ដូរ តូប..ល ចេញពីទីតាំងឲ្យចប់សព្វគ្រប់នៅមុនថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦ ជាកំហិត ។ ប៉ុន្តែប្រជាពលរដ្ឋ ដែលលក់ដូរនៅទីតាំងនេះនៅតែបន្តក្នុងការលក់ដូរ ហេតុដូចនេះរដ្ឋបាលស្រុកបានចាត់វិធានការ ធ្វើការរុះរើប្រមូលនៃសម្ភារៈលក់ដូរនានា មកអធិការនគរបាលស្រុកដើម្បីណែនាំនិងរៀបចំកិច្ចសន្យាបញ្ឈប់នេះការលក់ដូរ នៃទីតាំងចំណុចផ្លូវបំបែកនៅតាមចិញ្ចើមផ្លូវ តាមគម្របលូ ឲ្យ ទៅលក់ដូរនៅទីតាំងដែលរដ្ឋបាលស្រុកបានរៀបចំគឺនៅផ្សារថ្មីចំនួនមួយកន្លែង នៅចំណុច កំពុងពោធ៍ ភូមិព្រៃគ្រីជើង ឃុំព្រៃគ្រីស្រុកជលគិរី ដែលទីតាំងនេះ គម្រោងរៀបចំផ្សារបានអនុវត្តចប់សព្វគ្រប់ នៅថ្ងៃទី០១ខែកញ្ញាឆ្នាំ២០២៥កន្លងទៅរួចមកហើយ និងមានប្រជាពលរដ្ឋមួយចំនួនធំបានចូលលក់ដូរយ៉ាងច្រើនកុះករផង ។ ដោយឡែកតែប្រជាពលរដ្ឋមួយចំនួនតូចដែលគាត់បានបន្តនៃការលក់ដូរនៅតាមចិញ្ចើមផ្លូវនិងគម្របលូ។
+រដ្ឋបាកស្រុកជលគិរី សង្ឃឹមយ៉ាងម៉ុតមាំងក្រោយពីអប់រំណែនាំ និងធ្វេីកិច្ចសន្យាប្រជាពលរដ្ឋដែលលក់ដូរនៅទីតាំងដែលបានហាមឃាត់ ទៅលក់ដូនៅទីតាំងផ្សារថ្មី (ចំណុងកំពង់ពោធ៍)វិញ។
