
ស្រុកជល់គីរី ក្រោមការដឹកនាំ និងយកចិត្តទុកដាក់យ៉ាងខ្ពស់ពី លោក ដូវ គឹមស៊ីន អភិបាលស្រុកជលគិរី ស្ថានីយ៍បូមទឹកពូនភ្នំ ស្ថិតនៅឃុំព្រៃគ្រី ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង បានក្លាយជាដំណោះស្រាយដ៏សំខាន់មួយ សម្រាប់ប្រជាពលរដ្ឋដែលប្រកបរបរកសិកម្ម ជាពិសេសការធ្វើស្រែ។
ស្ថានីយ៍បូមទឹកពូនភ្នំ អាចផ្គត់ផ្គង់ទឹកសម្រាប់ស្រោចស្រពស្រូវរដូវប្រាំងបានលើផ្ទៃដីជាង ១,០០០ ហិកតា ដែលធ្វើឱ្យប្រជាកសិករមានទឹកប្រើប្រាស់គ្រប់គ្រាន់ មិនខ្វះខាត និងអាចបង្កើនផលបានចំនួន ២ ទៅ ៣ ដងក្នុងមួយឆ្នាំ។ នេះជាជំហានអភិវឌ្ឍន៍ដ៏មានសារៈសំខាន់ ដែលជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង។
ស្ថានីយ៍នេះបានចាប់ផ្តើមដំណើរការតាំងពីឆ្នាំ ២០១៧ បន្ទាប់ពីមានការកែប្រែប្រព័ន្ធគ្រប់គ្រងពីសហគមន៍ មកជាការគ្រប់គ្រងដោយវិស័យឯកជន សហការជាមួយរដ្ឋបាលស្រុកជលគិរី ដើម្បីធានាបាននូវប្រសិទ្ធភាព និងនិរន្តរភាពក្នុងការផ្គត់ផ្គង់ទឹកជូនប្រជាពលរដ្ឋ។
ប្រជាពលរដ្ឋដែលជាម្ចាស់ស្រែ នៅក្នុងតំបន់នោះ បានសម្តែងនូវការសប្បាយរីករាយ និងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះអាជ្ញាធរស្រុក ដែលបានខិតខំសហការជាមួយវិស័យឯកជន ក្នុងការគ្រប់គ្រង និងផ្គត់ផ្គង់ទឹកបានទៀងទាត់ ធ្វើឱ្យការប្រកបរបរកសិកម្មមានភាពងាយស្រួល និងមានទំនុកចិត្តខ្ពស់។
ជារួម ស្ថានីយ៍បូមទឹកពូនភ្នំ គឺជាសមិទ្ធផលដ៏មានតម្លៃមួយ ក្រោមការដឹកនាំប្រកបដោយការទទួលខុសត្រូវ និងគិតគូរយ៉ាងម៉ត់ចត់ពីសំណាក់ លោក ដូវ គឹមស៊ីន អភិបាលស្រុកជលគិរី ដែលតែងតែយកចិត្តទុកដាក់ចំពោះសុខទុក្ខ និងជីវភាពរបស់ប្រជាពលរដ្ឋជានិច្ច។
ថ្ងៃព្រហស្បតិ៍ ១០រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦
👉ចង់ដឹង ពីព្រឹតិ្តការណ៍ថ្មីៗ សូមចុច Link ខាងក្រោម៖
📱Facebook https://www.facebook.com/share/16ptDfgmWD/
🌐Website http://yombuntongtvonline.com.kh
📱Telegram https://t.me/YOM070739366https://t.me/YOML3
📱Tik Tok https://www.tiktok.com/@yom.bunthong?_r=1&_t=ZS-91IwEZyGqvA
📱Youtube https://www.youtube.com/@Yombunthong
⭐️ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម លេខទូរស័ព្ទ៖ ០១២/០៧០ ៧៣៩ ៣៦៦
