តាមការចង្អុលបង្ហាញរបស់លោក ជា ខេមា អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ ការអនុវត្តវិធានការរដ្ឋបាល និងការរៀបចំសណ្តាប់ធ្នាប់សាធារណៈនៅក្នុងមូលដ្ឋានកំពុងត្រូវបានដឹកនាំអនុវត្តយ៉ាងសកម្ម និងមានប្រសិទ្ធភាព។

តាមការចង្អុលបង្ហាញរបស់លោក ជា ខេមា អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ ការអនុវត្តវិធានការរដ្ឋបាល និងការរៀបចំសណ្តាប់ធ្នាប់សាធារណៈនៅក្នុងមូលដ្ឋានកំពុងត្រូវបានដឹកនាំអនុវត្តយ៉ាងសកម្ម និងមានប្រសិទ្ធភាព។

 

នាព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦នេះ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដូនពេញ ដឹកនាំដោយលោក កៅ សារ៉ាវុធ អភិបាលរង នៃគណៈអភិបាលខណ្ឌ បានចុះត្រួតពិនិត្យតាមមូលដ្ឋានអាជីវកម្ម រួមមានភោជនីយដ្ឋាន អាហារដ្ឋានទេសចរណ៍ (បារបារាំង) ព្រមទាំងរៀបចំសណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈ តាមបណ្តោយផ្លូវលេខ១១០ ផ្លូវលេខ១១៨ ផ្លូវលេខ១៣០ និងផ្លូវលេខ១៣៦ ចាប់ពីកំណាត់ផ្លូវលេខ១៣ ដល់តិរវិថីព្រះស៊ីសុវត្ថិ ក្នុងសង្កាត់ផ្សារកណ្ដាលទី១ និងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ។

 

ជាលទ្ធផល ក្រុមការងារចម្រុះបានអនុវត្តវិធានការរដ្ឋបាលយ៉ាងតឹងរឹង ប៉ុន្តែមានលក្ខណៈសមរម្យ និងយកចិត្តទុកដាក់ ដោយបានរៀបចំរុះរើសម្ភារៈនានា ដែលដាក់តាំងរំលោភលើចិញ្ចើមផ្លូវ នៅលើផ្លូវលេខ១៣០ ចាប់ពីតិរវិថីព្រះស៊ីសុវត្ថិ ដល់ផ្លូវលេខ១៣។ ការអនុវត្តនេះបានធ្វើឡើងក្នុងគោលបំណងធានាសណ្តាប់ធ្នាប់ សុវត្ថិភាព និងភាពស្អាតរបស់ទីក្រុង។

 

គួរឲ្យកត់សម្គាល់ថា ម្ចាស់លំនៅដ្ឋាន និងម្ចាស់អាជីវកម្មតាមបណ្តោយផ្លូវលេខ១៣០ បានចូលរួមសហការជាមួយអាជ្ញាធរយ៉ាងល្អប្រសើរ បង្ហាញពីការយល់ដឹង និងការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការរក្សាសណ្តាប់ធ្នាប់សាធារណៈ។

 

សកម្មភាពនេះបង្ហាញពីការខិតខំប្រឹងប្រែងរបស់អាជ្ញាធរខណ្ឌដូនពេញ ក្នុងការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីលើកកម្ពស់សោភ័ណភាពទីក្រុង សុវត្ថិភាពសាធារណៈ និងបរិយាកាសរស់នៅឲ្យកាន់តែប្រសើរឡើង សមស្របនឹងការអភិវឌ្ឍន៍របស់រាជធានីភ្នំពេញ។

 

ជាទិសដៅបន្ត ក្រុមការងារនឹងបន្តចុះអនុវត្តនៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦ លើដងផ្លូវលេខ១៣៦ ចាប់ពីផ្លូវលេខ១៣ ដល់តិរវិថីព្រះស៊ីសុវត្ថិ ដើម្បីធានាថាការរៀបចំសណ្តាប់ធ្នាប់សាធារណៈត្រូវបានអនុវត្តយ៉ាងជាប់លាប់ និងមានប្រសិទ្ធភាពខ្ពស់បន្តទៀត។

 

👉ចង់ដឹង ពីព្រឹតិ្តការណ៍ថ្មីៗ សូមចុច Link ខាងក្រោម៖

📱Facebook https://www.facebook.com/share/16ptDfgmWD/

🌐Website http://yombuntongtvonline.com.kh

📱Telegram https://t.me/YOM070739366https://t.me/YOML3

📱Tik Tok https://www.tiktok.com/@yom.bunthong?_r=1&_t=ZS-91IwEZyGqvA

📱Youtube https://www.youtube.com/@Yombunthong

⭐️ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម លេខទូរស័ព្ទ៖ ០១២/០៧០ ៧៣៩ ៣៦៦

Leave a Reply

Your email address will not be published. Required fields are marked *