តាមការចង្អុលបង្ហាញដ៏ម៉ឺងម៉ាត់របស់ លោក ជា ខេមា អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ

តាមការចង្អុលបង្ហាញដ៏ម៉ឺងម៉ាត់របស់ លោក ជា ខេមា អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ

 

នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦នេះ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដូនពេញ ក្រោមការដឹកនាំដោយ លោក កៅ សារ៉ាវុធ អភិបាលរង នៃគណៈអភិបាលខណ្ឌដូនពេញ បានចុះអនុវត្តការងារត្រួតពិនិត្យរដ្ឋបាលតាមមូលដ្ឋានអាជីវកម្ម រួមមាន ភោជនីយដ្ឋាន អាហារដ្ឋានទេសចរណ៍ (បារ-បារាំង) ព្រមទាំងរៀបចំសណ្តាប់ធ្នាប់ របៀបរៀបរយ និងអនាម័យសាធារណៈ តាមបណ្តោយផ្លូវលេខ១១០ ផ្លូវលេខ១១៨ ផ្លូវលេខ១៣០ និងផ្លូវលេខ១៣៦ ចាប់ពីផ្លូវលេខ១៣ ដល់តិរវិថីព្រះស៊ីសុវត្ថិ ក្នុងភូមិសាស្ត្រ សង្កាត់ផ្សារកណ្ដាលទី១ និងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ។

 

ជាលទ្ធផល៖

ក្រុមការងារចម្រុះបានអនុវត្តវិធានការរដ្ឋបាលយ៉ាងតឹងរឹងលើផ្លូវលេខ១៣៦ ចាប់ពីតិរវិថីព្រះស៊ីសុវត្ថិ ដល់ផ្លូវលេខ១៣ ដោយបានរៀបចំរុះរើសម្ភារៈផ្សេងៗ ដែលដាក់តាំងរំលោភលើចិញ្ចើមផ្លូវ និងបាញ់លាងសម្អាតបរិស្ថានឲ្យមានភាពស្អាត និងមានសណ្តាប់ធ្នាប់ល្អប្រសើរ។

ការត្រួតពិនិត្យបានបង្ហាញថា ម្ចាស់លំនៅដ្ឋាន និងម្ចាស់អាជីវកម្មតាមដងផ្លូវលេខ១៣៦ បានចូលរួមសហការយ៉ាងសកម្ម និងមានការយល់ដឹងល្អចំពោះវិធានការរដ្ឋបាល។

 

ក្រុមការងារបានរកឃើញអាហារដ្ឋានទេសចរណ៍មួយ ស្ថិតនៅលើតិរវិថីព្រះស៊ីសុវត្ថិ កែងផ្លូវលេខ១៣៦ ដែលបានសាងសង់សំណង់រឹងមាំ និងដំណើរការអាជីវកម្មដោយមិនទាន់មានអាជ្ញាប័ណ្ណត្រឹមត្រូវ។ ក្រុមការងារបានធ្វើកំណត់ហេតុអប់រំណែនាំឲ្យរុះរើជាបន្ទាន់ ហើយតំណាងទីតាំងបានទទួលយក និងសន្យាអនុវត្តតាមការណែនាំ។

ក្រុមការងារបានអនុវត្តការបាញ់ថ្នាំគូសសញ្ញាសម្គាល់ផ្លូវសម្រាប់អ្នកថ្មើរជើង ដើម្បីបង្កើនសុវត្ថិភាព និងសោភ័ណភាពទីក្រុង។

 

ទិសដៅបន្ត៖

នៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ ក្រុមការងារនឹងបន្តចុះអនុវត្តវិធានការលើដងផ្លូវលេខ១១៨ ចាប់ពីផ្លូវលេខ១៣ ដល់តិរវិថីព្រះស៊ីសុវត្ថិ ដោយផ្តោតលើការរៀបចំសណ្តាប់ធ្នាប់សាធារណៈឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។

 

👉ចង់ដឹង ពីព្រឹតិ្តការណ៍ថ្មីៗ សូមចុច Link ខាងក្រោម៖

📱Facebook https://www.facebook.com/share/16ptDfgmWD/

🌐Website http://yombuntongtvonline.com.kh

📱Telegram https://t.me/YOM070739366https://t.me/YOML3

📱Tik Tok https://www.tiktok.com/@yom.bunthong?_r=1&_t=ZS-91IwEZyGqvA

📱Youtube https://www.youtube.com/@Yombunthong

⭐️ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម លេខទូរស័ព្ទ៖ ០១២/០៧០ ៧៣៩ ៣៦៦

Leave a Reply

Your email address will not be published. Required fields are marked *