ហេតុអ្វីលោក Xi Jinping  តែងតែលើកឡើងរឿងរ៉ាវរបស់កម្មាភិបាលប្រចាំស្រុកពីរនាក់នេះដោយក្តីគោរពយ៉ាងជ្រាលជ្រៅ ?

ហេតុអ្វីលោក Xi Jinping  តែងតែលើកឡើងរឿងរ៉ាវរបស់កម្មាភិបាលប្រចាំស្រុកពីរនាក់នេះដោយក្តីគោរពយ៉ាងជ្រាលជ្រៅ ?

 

 

«  ប្រើប្រាស់អំណាចឱ្យបានត្រឹមត្រូវ កាន់អំណាចដើម្បីផលប្រយោជន៍សាធារណៈ ប្រើអំណាចដើម្បីប្រជាជន ចឹងហើយប្រជាជនគាំទ្រ ខ្លួនមានមោទនភាព ជាតិមានភាពរុងរឿង  »។   តាំងពីពេលវ័យក្មេងដែលបានបម្រើការងារតាមមូលដ្ឋាន រហូតដល់ពេលបច្ចុប្បន្នបម្រើការងារនៅមជ្ឈិម  លោក  Xi Jinping  អគ្គលេខាធិការនៃគណៈកមា្មធិការមជ្ឈិមបក្សកុម្មុយនីស្តចិនតែងតែសង្កត់ធ្ងន់ថា សមាជិកបក្សនិងកម្មាភិបាលបក្សកុម្មុយនីស្តចិនគួរផ្តោតលើការផ្តល់ផលប្រយោជន៍ដល់ប្រជាជន ។  ពេលចូលរួមវគ្គបណ្តុះបណ្តាលកម្មាភិបាលវ័យក្មេងចិនដែលប្រចាំការតាមមូលដ្ឋាន លោកបានលើកឡើងរឿងរ៉ាវរបស់លេខាបក្សប្រចាំស្រុកពីរនាក់ ដែលលោកតែងតែគោរពសរសើរយ៉ាងខ្លំាង៖

លោក Jiao Yulu«គិតតែប្រជាជនគ្រប់រូប មិនដែលគិតពីខ្លួនឯង » មិនដែលអនុញ្ញាតិឱ្យខ្លួននិងញាតិសន្តានកេញចំណេញរដ្ឋទេ លោកបានពលីជីវិតដើម្បីទប់ស្កាត់រហោឋានកម្មនិងដីខ្សាច់នៅស្រុក ឡាន់ កាវ  ។  លោក  Xi Jinping  បានសរសើរថា៖ «  សមមិត្តJiao Yulu« អនុវត្តគោលបំណងបក្សយ៉ាងម៉ឺងម៉ាត់ លោកខិតខំធ្វើការអស់មួយជីវិតដើម្បីរំលែកកង្វល់នៃបក្សនិងប្រជាជន និងបង្កើនជំនឿចិត្តរបស់ប្រជាជនចំពោះបក្ស ។  »

លោក Gu Wenchang ប្រកាន់ខ្ជាប់គំនិត « បើមិនអាចជួយសង្គ្រោះប្រជាជនឱ្យចេញផុតពីទុក្ខវេទនា តើបក្សកុម្មុយនីស្តមកធ្វើការដើម្បីអ្វី» លោកបានដឹកនាំកម្មាភិបាលនិងមហាជននៃស្រុក តុងសាន ធ្វើកិច្ចខិតខំប្រឹងប្រែង ដើម្បីប្រែប្រួលកោះវាលខ្សាច់នេះឱ្យក្លាយជាកោះព្រៃឈើពេញដណ្តប់។ លោក  Xi Jinping  បានថ្លែងថា «  យើងត្រូវរៀនសូត្រពីគាត់  ធ្វើអភិបាលកិច្ចដូចគាត់ មានចរិកល្អ   ក្នុងអាណត្តិធ្វើជាមន្ត្រី  គួរផ្តល់ផលប្រយោជន៍ចំពោះប្រជាជនក្នុងតំបន់ នោះហើយទើបជាមាគ៌ាត្រឹមត្រូវនៃឆាកជីវិតិ។»

ការបម្រើប្រជាជនអាចថាគឺជាខ្លឹមសារសំខាន់នៃ «ហ្សែនប្រហម» នៃបក្សកុម្មុយនីស្តចិន។  កម្មាភិបាលនៃបក្សកាន់អំណាចចិនចំនួនច្រើនរូបរាប់មិនអស់មានចរឹតដូចលោក  Jiao Yulu និងលោក  Gu Wenchang បានតម្កល់ទុកប្រជាជនក្នុងដួងចិត្តជានិច្ច ដូច្នេះត្រូវបានប្រជាជនចិនកោតសរសើរជាទូទៅនិងចងចាំជានិច្ច ៕

👉ចង់ដឹង ពីព្រឹតិ្តការណ៍ថ្មីៗ សូមចុច Link ខាងក្រោម៖

📱Facebook https://www.facebook.com/share/16ptDfgmWD/

🌐Website http://yombuntongtvonline.com.kh

📱Telegram https://t.me/YOM070739366https://t.me/YOML3

📱Tik Tok https://www.tiktok.com/@yom.bunthong?_r=1&_t=ZS-91IwEZyGqvA

📱Youtube https://www.youtube.com/@Yombunthong

⭐️ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម លេខទូរស័ព្ទ៖ ០១២/០៧០ ៧៣៩ ៣៦៦

Leave a Reply

Your email address will not be published. Required fields are marked *