
អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបក្មេងទំនើង បង្ហោះម៉ូតូលើផ្លូវសាធារណៈ បាន០២នាក់!
នៅវេលាម៉ោង ០៣និង ០៧នាទី ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦ អាវុធហត្ថរាជធានីភ្នំពេញ បានទទួលបណ្តឹងផ្ទាល់មាត់ពីប្រជាពលរដ្ឋតាមរយៈលេខទូរស័ព្ទបន្ទាន់ ១២៩១ ដើម្បីសុំអន្តរាគមន៍ចំពោះករណីក្មេងទំនើងបង្ហោះម៉ូតូតាមផ្លូវសាធារណ:។ បន្ទាប់ពីទទួលបានបណ្ដឹងខាងលើ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក្នុងមូលដ្ឋានខណ្ឌដង្កោ បានធ្វើការចុះបង្ក្រាបក្រុមក្មេងទំនើង ដែលតែងធ្វេីសកម្មភាពបង្ហោះម៉ូតូនៅចំណុចផ្លូវ៦០ម៉ែត្រ ស្ថិតក្នុងភូមិស្រុកចេក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ និងបានឃាត់ខ្លួនក្មេងទំនើង ០២នាក់ភ្លាមៗ យកមកធ្វើការអប់រំ ធ្វើកិច្ចសន្យាបញ្ឈប់រាល់សកម្មភាពទំនើងដែលនាំឲ្យប៉ះពាល់ដល់ការសិក្សា បំផ្លាញទ្រព្យសម្បត្តិក៏ដូចជាកិត្តិយសគ្រួសារ ព្រមទាំងបង្ករការភ័យខ្លាចដល់អ្នកជុំវិញ បង្ករភាពអនាធិបតេយ្យក្នុងសង្គម និងដកហូតម៉ូតូ ០១គ្រឿង យកទៅរក្សាទុករយៈពេល ០៣ខែ នៅទីបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ តាមបទបញ្ជាដ៏ម៉ឺងម៉ាត់ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលធ្លាប់មានប្រសាសន៍កន្លងមកពាក់ព័ន្ធនឹងក្មេងទំនើង ត្រូវអនុវត្តគ្រប់វិធានការឲ្យបានតឹងរឹងបំផុត ទាំងវិធានការរដ្ឋបាល និងវិធានការច្បាប់ ពិសេសក្មេងទំនើងបង្ហោះម៉ូតូនៅតាមដងផ្លូវសាធារណៈ ត្រូវឃាត់ម៉ូតូរក្សារទុករយៈពេលបីខែចំពោះការប្រព្រឹត្តលើកទីមួយ និងប្រាំមួយខែប្រសិនបើមិនរាងចាល នៅតែប្រព្រឹត្តលើកទី២បន្តទៀត៕
👉ចង់ដឹង ពីព្រឹតិ្តការណ៍ថ្មីៗ សូមចុច Link ខាងក្រោម៖
📱Facebook https://www.facebook.com/share/16ptDfgmWD/
🌐Website http://yombuntongtvonline.com.kh
📱Telegram https://t.me/YOM070739366https://t.me/YOML3
📱Tik Tok https://www.tiktok.com/@yom.bunthong?_r=1&_t=ZS-91IwEZyGqvA
📱Youtube https://www.youtube.com/@Yombunthong
⭐️ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម លេខទូរស័ព្ទ៖ ០១២/០៧០ ៧៣៩ ៣៦៦

