ឯកឧត្ដម សាន សាង នាំយកទឹកបរិសុទ្ធ ១,០០០កេស ឧបត្ថម្ភដល់តំបន់ប្រតិបត្តិការសឹករងខេត្តបាត់ដំបង និងកងទ័ពជួរមុខ

ឯកឧត្ដម សាន សាង នាំយកទឹកបរិសុទ្ធ ១,០០០កេស ឧបត្ថម្ភដល់តំបន់ប្រតិបត្តិការសឹករងខេត្តបាត់ដំបង និងកងទ័ពជួរមុខ

 

ខេត្តបាត់ដំបង៖ ឯកឧត្ដម សាន សាង ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយក្រុមការងារ បាននាំយកអំណោយជាទឹកបរិសុទ្ធចំនួន ១,០០០កេស ទៅប្រគល់ជូនតំបន់ប្រតិបត្តិការសឹករងខេត្តបាត់ដំបង ដើម្បីគាំទ្រដល់កងកម្លាំងដែលកំពុងបំពេញភារកិច្ចការពារជាតិ។

អំណោយទឹកបរិសុទ្ធទាំងនេះ នឹងត្រូវចាត់ចែងបែងចែកបន្តទៅដល់៖

– ផ្នែកប្រតិបត្តិការសឹករងចំនួន ៣ស្រុក៖ រួមមាន ស្រុកសំពៅលូន, ស្រុកភ្នំព្រឹក និងស្រុកកំរៀង។

– វរសេនាតូចលេខ ៥៥១៖ ដែលកំពុងឈរជើងបំពេញបេសកកម្មយ៉ាងសកម្មនៅជួរមុខ។

សកម្មភាពមនុស្សធម៌នេះ បានស្តែងឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់ និងការគិតគូរពីសុខទុក្ខរបស់បងប្អូនកងទ័ពដែលកំពុងឈរជើងការពារបូរណភាពទឹកដីនៅតាមខ្សែបន្ទាត់ព្រំដែន ទាំងក្នុងជីវភាពរស់នៅ និងការបំពេញភារកិច្ចប្រចាំថ្ងៃ៕

Leave a Reply

Your email address will not be published. Required fields are marked *