តាមការចង្អុលបង្ហាញរបស់លោក ជា ខេមា អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ ការអនុវត្តវិធានការរដ្ឋបាល និងការរៀបចំសណ្តាប់ធ្នាប់សាធារណៈនៅក្នុងមូលដ្ឋានកំពុងត្រូវបានដឹកនាំអនុវត្តយ៉ាងសកម្ម និងមានប្រសិទ្ធភាព។

គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ (ស្គន់–ក្រុងកំពង់ចាម) ទៅជាបួនគន្លង កំពុងបង្ហាញពីការរីកចម្រើនយ៉ាងសំខាន់ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជា ដោយសម្រេចលទ្ធផលការងារបានជិត ៩០% ហើយ គិតត្រឹមខែមីនា ឆ្នាំ២០២៦។ នេះជាផលសម្រេចមួយបន្ថែមទៀតក្រោមការដឹកនាំយ៉ាងម៉ឺងម៉ាត់ និងមានចក្ខុវិស័យវែងឆ្ងាយរបស់រាជរដ្ឋាភិបាល ក្នុងការកសាងបណ្តាញផ្លូវគមនាគមន៍ឲ្យកាន់តែទំនើប និងមានប្រសិទ្ធភាព។

សកម្មភាពគាំទ្រដល់វីរៈកងទ័ពជួរមុខនេះ មិនមែនធ្វើឡើងតែម្ដងនោះទេ។ រដ្ឋបាលសង្កាត់ព្រែកលៀប តែងតែខិតខំគៀសគងរកជំនួយ និងរៀបចំការឧបត្ថម្ភជាបន្តបន្ទាប់ ដើម្បីចូលរួមលើកទឹកចិត្ត និងគាំទ្រដល់កងកម្លាំងដែលកំពុងបំពេញភារកិច្ចការពារបូរណភាពទឹកដីជាតិ។

ស្រុកជល់គីរី ក្រោមការដឹកនាំ និងយកចិត្តទុកដាក់យ៉ាងខ្ពស់ពី លោក ដូវ គឹមស៊ីន អភិបាលស្រុកជលគិរី ស្ថានីយ៍បូមទឹកពូនភ្នំ ស្ថិតនៅឃុំព្រៃគ្រី ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង បានក្លាយជាដំណោះស្រាយដ៏សំខាន់មួយ សម្រាប់ប្រជាពលរដ្ឋដែលប្រកបរបរកសិកម្ម ជាពិសេសការធ្វើស្រែ។

លោក ដូវ គឹមស៊ីន អភិបាលនៃគណៈអភិបាលស្រុក បានដឹកនាំគណៈបញ្ជាការឯកភាពស្រុក និងក្រុមការងារស្រុកដើម្បីចុះរៀបចំសណ្តាប់ធ្នាប់ចំពោះប្រជាពលរដ្ឋដែលនៅតែបន្តលក់ដូរនៅតាមចិញ្ចើមផ្លូវ

រដ្ឋបាលខណ្ឌមានជ័យ ចុះរុះរើសំណង់សង់បំពានលើចំណីផ្លូវរដ្ឋ

ភ្នំពេញ ៖ កម្លាំងការិយាល័យ នគរបាលប្រឆាំង បទល្មើសសេដ្ឋកិច្ច សហការជាមួយ ក.ប.ប រាជធានីភ្នំពេញ បានធ្វើការបង្ក្រាបសាច់ជ្រូក និងសាច់មាន់បង្កក ចំនួន១១.៥តោន ដែលគ្មានគុណភាព និងសុវត្ថិភាព យកទៅដុតបំផ្លាញចោល។

សារលិខិតរបស់ឯកឧត្តម ដូណាល់ ជេ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក ជូនចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដេីម្បីអញ្ជើញកម្ពុជាចូលរួមជារដ្ឋសមាជិកស្ថាបនិកនៃក្រុមប្រឹក្សាសន្តិភាព និងជាភាគីនៃធម្មនុញ្ញរបស់ក្រុមប្រឹក្សាសន្តិភាព។

លោក ចាន់ តារា អភិបាលក្រុងអរិយក្សត្រ រួមជាមួយសហការី បានចូលរួមកិច្ចប្រជុំសម្របសម្រួលដោះស្រាយករណីវិវាទដីធ្លីរបស់ប្រជាពលរដ្ឋ នៅភូមិព្រែកក្មេង សង្កាត់ព្រែកក្មេង ក្រុងអរិយក្សត្រ ខេត្តកណ្តាល ក្រោមអធិបតីភាព ឯកឧត្តម នុត ពុធដារ៉ា អភិបាលរង នៃគណៈអភិបាលខេត្តកណ្តាល។ កិច្ចប្រជុំបានប្រព្រឹត្តទៅនៅសាលប្រជុំសាលាខេត្តកណ្តាល។

អភិបាលខណ្ឌមានជ័យ ដឹកនាំកម្លាំងចុះអនុវត្តវិធានការណ៍លើការរំលោភចំណីផ្លូវ តាមបណ្តោយផ្លូវវេងស្រេង